កត្តាភូមិសាស្ត្ររបស់ប្រទេសរុស្ស៊ីឆ្លុះបញ្ចាំងឲ្យឃើញថា
ប្រទេសនេះមានអតីតកាលពោរពេញដោយចម្បាំងរាំងជល់ ភាពក្រីក្រ
និងអំណាចផ្ដាច់ការ។ តាមរយៈវីដេអូមួយឈុតដែលបង្ហោះនៅលើ YouTube
កាលពីដើមឆ្នាំ២០១៥
បណ្ដាញខាងចែកចាយព័ត៌មានអំពីភូមិសាស្ត្រនយោបាយបានសរុបព្រឹត្តិការណ៍
ប្រវត្តិសាស្ត្រ
និងកត្តាភូមិសាស្ត្ររបស់ប្រទេសរុស្ស៊ី ហើយបានបង្ហាញថាកត្តាទាំង
ពីរនេះមិនអាចកាត់ផ្ដាច់គ្នាជាដាច់ខាត។
កត្តានេះហើយដែលធ្វើឲ្យប្រទេសរុស្ស៊ីមានផ្ទៃដីធំទូលាយ – ផ្ទៃដីមិនសូវមានតំបន់ទាបខ្ពស់លើសគ្នា និងគ្មានតំបន់ជួរភ្នំ ឬដែនសមុទ្រធ្វើជារបងការពារ។ ប្រជាពលរដ្ឋរុស្ស៊ី តាំងពីណាពីណីមក ត្រូវតែខំប្រឹងការពារទឹកដីដែលដូនតាខ្លួនបន្សល់ទុកឲ្យ តាមវិធីគ្រប់គ្រងបែបផ្ដាច់ការ និងបែបការិយាធិបតេយ្យ (bureaucratic)។
បន្ទាប់ពីផ្ដួលរំលំចក្រភពម៉ុងហ្គោល និងចក្រភព Tatar កាលពីឆ្នាំ១៥០០ ប្លាយរួចមក មេដឹកនាំរុស្ស៊ីគ្រប់ជំនាន់សម្លឹងឃើញថាប្រទេសរុស្ស៊ីស្ថិតនៅ ក្នុងស្ថានភាពពិបាក «បើមិនដើរឈ្លានពានគេ មានតែត្រូវគេឈ្លានពាន – conquer or be conquered»។ ដូចនេះ បំណាច់នឹងគេចមិនផុតពីស្ថានភាពធ្វើសង្គ្រាមដដែល ធ្វើឲ្យអធិរាជសារ (Tsar) នៃចក្រភពរុស្ស៊ីសម្រេចលើកកងទ័ពដើរវាយយកតំបន់ជិតខាងមក ត្រួតត្រា ហើយវាយពង្រីកខ្លួនឥតឈប់ឈរ។ អំណឹះតមក ប្រទេសរុស្ស៊ីបានវាយពង្រីកខ្លួនតាមច្រើនមុខព្រួញដូចជា៖ ពង្រីកទៅភាគខាងត្បូង – ភាគខាងលិច និងពិសេសគឺភាគខាងកើត (អឺរ៉ុបខាងកើត)។
តាមពិត ប្រទេសរុស្ស៊ីមានប្រជាពលរដ្ឋច្រើន អាចធ្វើកំណែនកងទ័ពក្នុងទ្រង់ទ្រាយធំសម្រាប់ទប់ទល់នឹងសត្រូវដែល ចង់ឈ្លានពាន ប៉ុន្តែយ៉ាងហោចណាស់ ការវាយពង្រីកទឹកដីឲ្យធំទូលាយបែបនេះជាយុទ្ធវិធីដ៏មាន ប្រសិទ្ធភាពនៅក្នុងយុទ្ធសាស្ត្រ «ដកថយ ដើម្បីប្រមូលកម្លាំងវាយបកវិញ» ហើយទឹកដីដ៏ធំទូលាយនេះហើយ ដែលកងទ័ពឈ្លានពានមិនអាចវាយឈ្នះកងទ័ពរុស្ស៊ី ព្រោះវាយយកបានត្រឹមតំបន់មួយផ្នែកប៉ុណ្ណោះ។ លុះឱកាសល្អ (ជាពិសេសរដូវធ្លាក់ទឹកកក) កងទ័ពរុស្ស៊ីនឹងវាយបកវិញ។ ជាក់ស្ដែង អធិរាជណាប៉ូឡេអុង (Napoleon Bonaparte) និងអ៊ីទ្លែ (Hitler) ធ្លាប់បរាជ័យយ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាក្ដី អាណាចក្រមួយដែលមានវិសាលភាពធំធេងដល់ថ្នាក់នេះ គឺពិតជាពិបាកគ្រប់គ្រង ហើយតម្លៃដែលត្រូវខាតបង់ គឺមានលក្ខណៈធំធេងបំផុត។ ដូចយើងឃើញជាឧទាហរណ៍ស្រាប់ក្នុងសម័យសហភាពសូវៀត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលមជ្ឈិម និងកងឈ្លប KGB។ ឥឡូវនេះ ប្រទេសរុស្ស៊ីត្រូវបានដឹកនាំដោយលោកពូទីន ជាអតីតប្រធាន KGB ផ្ទាល់តែម្ដង។ លោកនៅតែអនុវត្តនយោបាយ «បើមិនឈ្លានពានគេ មានតែត្រូវគេឈ្លានពាន» នេះជាបន្តទៀត៕
ប្រភព thebnews