(កំពង់ឆ្នាំង)៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី បានថ្លែងប្រាប់ឲ្យដឹងថា នៅប្រមាណជាង២០នាទី មុននេះ នាយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥នេះ មានករណីដ៏សាហាវមួយបានកើតឡើង ដោយគូដណ្តឹងប្រុស ចាក់គូដណ្តឹងស្រី ជាច្រើនកំាបិត បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ចំណែកឯគូដណ្តឹងប្រុស បានរត់គេចខ្លួនបាត់។
លោកស្នងការបានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅចំណុចភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីរង្ស៊ី ខេត្តកំពង់ឆ្នាំង ហើយកម្លាំងសមត្ថកិច្ចរបស់លោកកំពុងតាមចាប់ជនដៃដល់ដែលជាគូដណ្តឹង របស់ជនរងគ្រោះ។
ដោយឡែកអត្តសញ្ញាណជនរងគ្រោះ និងជនបង្កមិនទាន់ដឹងនៅឡើយទេ៕