ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៥ នេះ បានកើនឡើងដល់ ១៩៤ ពាន់លានដុល្លារ ដោយបានកើនពី ១៦ ពាន់លានដុល្លារកាលពីត្រីមាសទី១ ។ ប្រសិនបើគេធ្វើការប្រៀបធៀបសាច់ប្រាក់របស់ ក្រុមហ៊ុន Apple នៅពេលនេះជាមួយនឹងផលិតផលក្នុងស្រុកសរុបGDP របស់ប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៣ នោះគេសង្កេតឃើញថា គឺសាច់ប្រាក់របស់ក្រុមហ៊ុន Apple ច្រើនជាងGDP របស់ប្រទេសកម្ពុជា ជាង ១០ ដង។
លើសពីនេះទៀត តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើងជាបន្តបន្ទាប់ដែលជាកំណត់ត្រាថ្មីមួយចាប់ពីត្រីមាសទី១ ដើមឆ្នាំសារពើពន្ធ ២០១៥ ។ ដោយសារតែភាពជោកជ័យទាងអស់នេះ ទើបធ្វើឲ្យក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក។
យោងតាម CNBC សាច់ប្រាក់សុទ្ធ ១៩៤ ពាន់លានដុល្លារនេះ គឺអាចធ្វើឲ្យក្រុមហ៊ុន Apple ទិញក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗចំនួន ១១ ដូចជា Twitter Box Pandora LinkedIn Yahoo AOLGrouponZyngaShutterflyYelp និង GoPro ដោយគ្រាន់តែចំណាយសាច់ប្រាក់តែ ៥៨ ពាន់លានដុល្លារតែប៉ុណ្ណោះ។
បន្ថែមពីលើនេះទៀត ក្រុមហ៊ុន Apple អាចរកប្រាក់ចំណូលបានជាង ៧៤,៦ ពាន់លានដុល្លារពីការលក់ទូរសព្ទ iPhone ក្នុងរយៈពេល ៩០ ថ្ងៃ នេះគឺមានន័យថា ក្នុងរយៈពេលមួយវិនាទីក្រុមហ៊ុននេះ អាចលក់ទូរសព្ទ iPhone បានជាមធ្យម ១០ គ្រឿង ស្មើនឹងទឹកប្រាក់ ៩៥៩៤ ដុល្លារ។
បើគិតពីសាច់ប្រាក់ដែលក្រុមហ៊ុន Apple មាននៅពេលនេះ គឺគេអាចបែងចែកសាច់ប្រាក់ ទាំង ១៩៤ ពាន់លានដុល្លារនេះ ទៅឲ្យប្រជាជនអាមេរិកជាង ៣២០ លាននាក់នោះ គឺពលរដ្ឋអាមេរិកម្នាក់ៗ នឹងទទួលបានសាច់ប្រាក់សុទ្ធ ៦០៦ ដុល្លារ៕