កាលពីថ្ងៃពុធកន្លងទៅនេះ កងកម្លាំងការពារជាតិ JMSDF របស់ប្រទេសជប៉ុនបានដាក់អោយប្រើប្រាស់នូវនាវាចម្បាំងដ៏ធំ បំផុតរបស់ខ្លួនដែលពុំធ្លាប់មាន តាំងពីសង្គ្រាមលោកលើកទី២។
នាវាចម្បាំងមួយនេះមានឈ្មោះថា Izumo ត្រូវបានដាក់បង្ហាញនៅក្នុងពិធីបុណ្យមួយនៅទីក្រុង Yokusuka ក្នុងប្រទេសជប៉ុន។
នាវាចម្បាំងនេះមានប្រវែង ២៤១ ម៉ែត្រ គឺវែងជាងនាវាចម្បាំង Hyuga មួយទៀតរបស់ជប៉ុនដល់ទៅ ៥១ម៉ែត្រ ហើយវាអាចផ្ទុកទម្ងន់ពេញបាន ២៤០០០តោន និងអាចដឹកឧត្ថម្ភចក្របាន ១៤គ្រឿង នាវិក ៤៧០ នាក់ បូករួមទាំងអ្នកដំណើរចំនួន ៤៥០នាក់បន្ថែមទៀតបាន៕