អត្ថប្រយោជន៍នៃការរួមភេទ

  
ក្រៅពីបេះដូងពេញលេញនៃក្ដីស្រឡាញ់និងស្នាមញញឹម, មនោសញ្ចេតនាអាចនាំមកនូវផលប្រយោជន៍សុខភាពជាវិជ្ជមានមួយចំនួន។


ការសិក្សាតាមបែបវិទ្យាសាស្រ្ត បានបង្ហាញថា ទំនាក់ទំនងស្នេហា ការប៉ះស្ទាបអង្អែល និងការរួមភេទ អាចនាំមកនូវផលប្រយោជន៍ដល់សុខភាពជាច្រើន ដូចជាការបន្ថយសម្ពាធឈាមជាដើម។  ជាការពិតណាស់ថា វាមិនអាចជូយឲ្យអ្នកមានសុខភាពល្អ និងសុភមង្គលទាំងស្រុងនោះទេ តែវាជាឧបករណ៍ជំនួយម្យ៉ាងដែលជួយដល់សុខភាព របស់មនុស្ស ។

  •   រួមភេទអាចជួយដល់បេះដូង

ចង់ទទួលបានសុខភាពល្អ និងមានភាពសប្បាយរីករាយក្នុងពេលតែមួយដែរឬទេ?  ការួមភេទគឺជាសកម្មភាពល្អសម្រាប់ហ្វឹកហាត់បេះដូងឲ្យមានភាពរហ័សរហួន ។  សម្រើបផ្លូវភេទអាចជួយឲ្យបេះដូងលោតញាប់ជាងធម្មតា ក្នុងមួយនាទី អំពេលភាពស្រណុលស្រួលដល់ចំនុចកំពូល ។

  •  ការអោបជួយទំលាយភាពតានតឹង
 បើយោងទៅតាមការស្រាវជ្រាវ បានបង្ហាញថា បើបុរស និងនារី កាន់ដៃគ្នារយៈពេល ១០នាទី និងអោបគ្នាបាន២០វិនាទី នោះមនុស្សមួយគូរនេះនឹងមានសុខភាពល្អ ពីព្រោះពូកគេនឹភ្លេចអស់នៅទុក្ខ កង្វល់ និងភាពតានតឹងដែលគេបានជួបពីពេលមុន ។

  • ការរួមភេទ គឺជាថ្នាំបំបាត់ Stress

កាលណាមានភាពតានតឹង មានការរំខាន ឬការងារច្រើនពេក សូមងាកមករកការរួមភេទដើម្បីកាត់បន្ថយ រឿងអស់ទាំងនេះ ព្រោះការរួមភេទអាចធ្វើឲ្យអ្នក មានអារម្មណ៍ថាស្រស់ស្រាយឡើងវិញបន្ទាប់ ពីទទួលបាននូវភាពស្រណុកស្រួលដល់កំពូលរួច ។

  • ការរួមភេទជួយល់ប្រពន្ធការពា

ការរួមភេទ ជួយឲ្យប្រព័ន្ធការពាររាង្គកាយមានភាពរឹងមាំល្អជាង អ្នលដែលគ្មាការរួមភេទ នេះបើតាមការសិក្សា។ វាក៏បានបង្ហាញដែរថា មនុស្សដែលបានរួមពីរទៅបីដងក្នុង១សប្តាហ៍ អាចបង្កើតបានទៅជា អង្គការពារ ដែលប្រឆាំងទៅនឹងជំងឺជាច្រើនប្រភេទ ។




ប្រែសម្រួលដោយ AXZ
ប្រភព: nhs