ពាក្យស្លោកដែលថា «ស្នេហាដ៏ក្ដៅគគុកកើតចេញពីចង្ក្រានបាយ»
នោះប្រហែលជាមិនសូវស៊ាំត្រចៀកសម្រាប់អ្នកដែលមិនទាន់រៀបការ
ឬអ្នកដែលទើបនឹងរៀបការថ្មីថ្មោងនោះទេ។ យ៉ាងណាមិញ
ប្ដីប្រពន្ធដែលរៀបការយូរឆ្នាំហើយ
មុខជាយល់ស្ថានភាពនេះជាក់ជាមិនខាន។
នៅពេលដែលគូស្នេហ៍ចាប់ផ្ដើមស្រឡាញ់គ្នាដំបូង
ភាពផ្អែមល្ហែមប្រហែលជាតម្រូវឲ្យមានបាច់ផ្កា
អាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន
និងការរួមមេត្រីគ្នាយ៉ាងស្អិតល្មួត។ ប៉ុន្តែ
នៅពេលរួមរស់ជាមួយគ្នាយូរៗទៅ
នីតិវិធីនៃការបង្ហាញក្ដីស្រឡាញ៉ក៏មានការវិវត្តទៅតាមនោះដែរ។
ដើម្បីស្វែងរកចម្លើយឆ្ពោះទៅរកភាពផ្អែមល្ហែមបានយូរអង្វែង ភ្នំពេញ ប៉ុស្ដិ៍ ព្យាយាមលើកយកចំណុចណែនាំល្អៗចំនួន ៣៦ ចំណុច ដែលចម្រាញ់ចេញពីការបទពិសោធគូស្វាមីភរិយាមួយចំនួន ដែលបានរួមរស់ជាមួយគ្នាចាប់ពីប្រាំឆ្នាំឡើងទៅ។ ការថែរក្សាចំណងស្នេហាឲ្យនៅល្អិតល្មួត គឺអាស្រ័យលើពេលវេលា និងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក។ យ៉ាងណាមិញ គ្រាន់តែនិយាយតែមាត់ វាគ្មានខ្លឹមសារដូចទង្វើជាក់ស្ដែងនោះទេ។ ខាងក្រោមនេះ គឺជាបទពិសោធល្អៗ ៣៦ ចំណុច ដែលអ្នកអាចដកស្រង់ខ្លះៗយកមកប្រើប្រាស់ទៅតាមស្ថានភាពជាក់ ស្ដែង មិនថា ចំពោះភាគី ស្វាមី ឬភរិយានោះទេ។
នៅពេលដែលស្វាមី ឬភរិយារបស់អ្នក កំពុងធ្វើការនៅមុខកុំព្យូទ័រ ឬធ្វើកិច្ចការផ្ទះផ្សេងៗ អ្នកអាចយកអាហារសម្រន់ និងទឹកទៅបញ្ចុក ដើម្បីបង្ហាញពីកម្លាំងចិត្តដែលអ្នកចង់ផ្ដល់ឲ្យគាត់។
២. នៅពេលដែលស្វាមី ឬភរិយារបស់អ្នកឈឺ ឬមិនស្រួលខ្លួន នោះគឺជាវេលាដ៏សំខាន់បំផុត ដែលអ្នកត្រូវយកចិត្តទុកដាក់ឲ្យមែនទែន។ ការថ្នាក់ថ្នម មើលថែគាត់ឲ្យបានល្អ គឺជាឱសថដ៏ឆាប់ឆុតជាងថ្នាំវិទ្យាសាស្ត្រទៅទៀត ហើយវាក្លាយជាគុណសម្បត្តិពិសេសមួយ ដែលមានតម្លៃធ្វើឲ្យគាត់មិនអាចដកចិត្តពីអ្នកបាន។
៣. យ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ អ្នកគួរតែសហការគ្នាចម្អិនអាហារនៅចង្ក្រានបាយ ដោយមានចាក់បទចម្រៀង ដែលទាំងពីរនាក់ចូលចិត្តស្ដាប់បង្ហើរមកល្វើយតាមវាតា។
៤. ការផ្ញើសារសាសងគ្នា មិនមែនសម្រាប់តែសង្សារថ្មីថ្មោងនោះទេ។ អ្នកក៏អាចបង្ហើរពាក្យពេចន៍ផ្អែមល្ហែមទៅស្វាមី ឬភរិយារបស់អ្នកម្ដងម្កាលដែរ។ វានឹងធ្វើឲ្យស្វាមី ឬភរិយារបស់អ្នក ព្រឺសម្បុរ អស់សំណើច និងចម្លែកក្នុងចិត្ត។ អារម្មណ៍ទាំងនេះ ពិតជាពិបាកលប់ចេញពីខួរក្បាលណាស់។
៥. ដៃគូដែលយកចិត្តទុកដាក់ចំពោះគ្នា ត្រូវស្វែងយល់ពីចំណូលចិត្តគ្នាទៅវិញទៅមក ដូចជា ឈ្មោះស៊ីឌីចម្រៀង ភាពយន្ត សៀវភៅ និងម៉ាកផលិតផល ដែលស្វាមី ឬភរិយារបស់អ្នក ចូលចិត្ត។ បើអ្នកចម្រៀងសំណព្វរបស់ស្វាមី ឬភរិយារបស់អ្នក មានចេញវ៉ុលថ្មីនោះ តើអ្នកចាំអីទៀត ម៉េចក៏មិនទិញយកទៅផ្គាប់ចិត្តគាត់?
៦. ក្រៅពីសារអេឡិចត្រូនិក កាតសរសេរដោយដៃផ្ទាល់ពិតជាមានអត្ថន័យណាស់។ បន្ទាប់ពីអ្នកលុបលាងមុខពេលព្រឹករួច សរសេរភាសាផ្អែមល្ហែមដូចជា «ឆ្លុះកញ្ចក់មើល មុខអូន (ឬបង) ចុះ មានស្នាមទឹកមាត់ គួរឲ្យស្រឡាញ់ណាស់» ហើយយកវាបិទលើកញ្ចក់បន្ទប់ទឹក។ សាកទាយទៅមើល ពេលដែលស្វាមី ឬភរិយារបស់អ្នក ចូលទៅឃើញ តើគាត់នឹងមានអារម្មណ៍រីករាយចម្លែកក្នុងចិត្តយ៉ាងណា។
៧. ការលាងចាន បោកគក់ខោអាវ រលាស់កម្រាលពូកហាល ឬរៀបគ្រែជាមួយគ្នាបណ្ដើរ ប្រឡែកគ្នាបណ្ដើរ ពិតជាសកម្មភាព ដែលអាចធ្វើឲ្យគូស្នេហ៍ដទៃច្រណែនមែន។
៨. នៅល្ងាចសម្រាកពីការងារ អ្នកអាចដឹកដៃស្វាមី ឬភរិយារបស់អ្នក ទៅរកជួលឌីសភាពយន្ត និងទិញចំណីឆ្ងាញ់ៗ ទុកគ្រាន់ញ៉ាំក្លែមសាច់រឿងនៅនៅរាត្រីយប់ស្ងាត់។
៩. ជំនឿសាសនា គឺជាផ្នែកមួយដ៏សំខាន់នៃជីវិត។ ការទៅវត្តថ្វាយព្រះ ឬវិហារបួងសួងជាមួយគ្នាជាទម្លាប់នោះ អាចធ្វើឲ្យទំនាក់ទំនងស្រស់ថ្លា គេចផុតពីភាពល្អក់កករ។
១០. ទោះបីជារៀបការច្រើនឆ្នាំអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ចាស់ទុំមែន ប៉ុន្តែចូរចាស់ទុំតែចិត្តគំនិត បានហើយ ឯរឿងស្នេហាប្ដីប្រពន្ធ ត្រូវចាត់ទុកវាថាជារឿងមិនចេះចាស់ ដោយយ៉ាងហោចណាស់មួយខែម្ដង គួរណាត់គ្នាដើរលេងដូចកម្លោះក្រមុំ ដែលទើបតែស្រឡាញ់គ្នាថ្មីថ្មោងអ៊ីចឹង។
១១. នៅលើសាឡុង ឬគ្រែដ៏ទន់ល្មើយ តើមានអ្វីផ្អែមល្ហែមជាងកាលដែលអ្នក និងស្វាមី ឬភរិយាកៀកកើយគ្នាអានសៀវភៅឬក៏ទស្សនាវដ្ដីឮៗឲ្យគ្នាស្ដាប់ទៅ វិញទៅមកមុននឹងចូលគេង។ ជួនកាលវារ៉ូមេនទិកជាងការមើលទូរទស្សន៍ផង។
១២. ប្រសិនបើស្វាមី ឬភរិយារបស់អ្នក ចូលចិត្តលេងកីឡា តន្ត្រី ឬប្រភេទសិល្បៈណាមួយនោះ ហេតុអ្វីបានជាអ្នកមិនសុំគាត់ធ្វើគ្រូទៅ? ដូច្នេះ នៅ ថ្ងៃក្រោយ អ្នកអាចធ្វើអ្វីៗរួមគ្នាជាមួយគាត់បាន ហើយអារម្មណ៍ស្និទ្ធស្នាលនឹងមិនទៅណាចោលអ្នកនោះទេ។
១៣. គេថាមានតែសង្សារទេ ដែលដើរកាន់ដៃគ្នាដើរនៅទីសាធារណៈ រីឯប្ដីប្រពន្ធគឺជាប់ដៃយួរឥវ៉ាន់ និងពរកូន។ ប៉ុន្តែរឿងនេះមិនពិតនោះទេ។ ដរាបណាអ្នកទាំងពីរនៅតែស្រឡាញ់គ្នា ប្ដីប្រពន្ធគួរតែកាន់ដៃគ្នាដើរឲ្យជាប់។
១៤. ថ្វីត្បិតតែអ្នករៀបការមានកូនក្នុងបន្ទុកក៏ពិតមែន ប៉ុន្តែក្នុងមួយឆ្នាំ ប្ដីប្រពន្ធគួរតែឆ្លៀតឱកាសដើរលេងតែពីរនាក់ ដើម្បីរំឭកអនុស្សាវរីយ៍ដូចកាលនៅកម្លោះក្រមុះអ៊ីចឹង។ ប្រសិនបើអ្នករស់នៅឆ្ងាយពីឪពុកម្ដាយ ឬសាច់ញាតិ ហើយពិបាកយកកូនទៅផ្ញើពួកគាត់នោះ អ្នកអាចពិភាក្សាជាមួយមិត្តភ័ក្តិដែលរៀបការរួច ដោយផ្លាស់ប្ដូរវេនមើលកូនឲ្យគ្នាម្នាក់ម្ដង។
១៥. ប្ដីប្រពន្ធគួរតែចាប់ដៃគ្នា រួចនិយាយពាក្យផ្អែមល្ហែមទៅកាន់កូន នៅពេលដែលដាក់ឲ្យពួកគេចូលគេង មុននឹងដណ្ដប់ភួយ បិទភ្លើងដើរចេញមកធ្វើកិច្ចការតទល់តែពីរនាក់។
១៦. បន្ទាប់ពីកូនៗគេងលក់អស់នោះ អ្នក និងស្វាមី ឬភរិយារបស់អ្នក អាចអង្គុយលើសាឡុង មើលទូរទស្សន៍ ឬវីដេអូ ដោយដងខ្លួនត្របាញ់ចូលគ្នាយ៉ាងកក់ក្ដៅ។
១៧. កំណាព្យស្នេហ៍ហាក់បីដូចជារឿងចាស់គំរឹលបន្តិចមែន ប៉ុន្តែបើអ្នកនិពន្ធត្រឹមតែពីរបីកថាខណ្ឌ ជាពិសេសសម្រាប់គាត់នោះ វាពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលណាស់។
១៨. ធ្វើដំណើរចេញទៅពិកនិកជាលក្ខណៈគ្រួសារ ប៉ុន្តែឆ្លៀតឱកាសមួយសន្ទុះ ដកខ្លួនទៅរក «ពិភពលោកនេះមានតែយើងពីរនាក់»។
១៩. ការចេះរាំ និងច្រៀង គឺជាសិល្បៈដែលផ្សារភ្ជាប់គូស្នេហ៍ឲ្យមានទំនុកចិត្តក្នុងការ ចូលរួមកម្មវិធីសង្គម និងជប់លៀង និងធ្វើឲ្យមនោសញ្ចេតនាពួកគេកាន់តែរលាយចូលគ្នាមិនអាចកាត់ ផ្ដាច់ បាន។ សាកស្រមៃទៅមើល ប្ដីប្រពន្ធច្រៀងផ្ដោះផ្ដង ហើយកាន់ដៃគ្នារាំនៅលើឆាកនោះ តើភ្នែកមហាជនច្រណែនពួកគេប៉ុនណាទៅ?
២០. យូរៗម្ដងម្កាល អ្នកគួរតែក្រោកពីព្រលឹមរៀបចំអាហារពេលព្រឹកដាក់ថាសយ៉ាងរៀបរយ រួចលើកយកមកដល់លើគ្រែ បញ្ចុកគាត់។
២១. ប្រសិនបើនៅផ្ទះ មានអាងងូតទឹកនោះ អ្នកអាចបើកទឹកឲ្យពេញ រួចចាក់សាប៊ូ ស្រទាប់ផ្កា ឬទឹករ៉ែ ឲ្យគាត់ត្រាំលម្ហែកាយ នៅក្រោមពន្លឺទៀន លាយជាមួយសូរតន្ត្រីល្វើយៗ។
២២. យូរៗម្ដង នៅចន្លោះពីថ្ងៃចន្ទ ដល់សុក្រដែលជាថ្ងៃធ្វើការ កុំភ្លេចទូរស័ព្ទទៅណាត់ស្វាមី ឬភរិយារបស់អ្នក ញ៉ាំបាយល្ងាច ឬប្រាប់គាត់ថា អ្នកនឹងទិញអាហារឆ្ងាញ់ៗពីហាង ទៅញ៉ាំនៅផ្ទះជុំគ្នា។
២៣. បើទោះជាប្ដីប្រពន្ធរៀបការហើយ ទាមទារការសន្សំសំចៃដើម្បីផ្គត់ផ្គង់កូនក៏ពិតមែន ប៉ុន្តែម្ដង ឬពីរដងមួយឆ្នាំ គួរតែនាំគ្នាចេញទៅញ៉ាំបាយបែបសេដ្ឋី នៅសណ្ឋាគារលំដាប់ខ្ពស់ម្ដងឲ្យបានសប្បាយចិត្ត។
២៤. នៅក្នុងកម្មវិធីជួបជុំមិត្តភ័ក្តិ កុំភ្លេចនិយាយសសើរស្វាមី ឬភរិយារបស់អ្នកយ៉ាងខ្លី នៅចំពោះអ្នកដទៃ។
២៥. ស្នាមថើបនៅពេលចេញទៅធ្វើការ និងពេលត្រឡប់មកផ្ទះវិញ ជាមួយនឹងពាក្យថា «អូនស្រឡាញ់បង» ឬ «បងស្រឡាញ់អូន» នោះ គឺជាគ្រឿងផ្សំដែលធ្វើឲ្យរសជាតិស្នេហ៍រឹតតែឆ្ងាញ់មុតជាប់ ចិត្ត ។
២៦. អ្នកគួរយកចិត្តទុកដាក់ពេលដែលដៃគូវិលត្រឡប់មកពីពិធីជប់លៀង វិញ ដោយអាការៈស្រវឹង។ ចូរកុំឆោរឡោខឹង ហើយយកក្រណាត់ក្ដៅជូតខ្លួន និងចុងដៃជើង ជួយផ្លាស់សម្លៀកបំពាក់ ព្រមទាំងយកតែក្ដៅមកព្យាបាលដៃគូឲ្យស្វាងស្រា។
២៧. អ្នកគួរឆ្លៀតធ្វើការងារតិចតួច ដូចជាកាត់ក្រចក ដាក់ថ្នាំដុះធ្មេញ ងូតទឹក បោកខោអាវ ជូតសម្ងួតសក់ឲ្យគ្នាទៅវិញទៅមកយ៉ាងទន់ភ្លន់។
២៨. ប្ដីប្រពន្ធយូរឆ្នាំក៏អាចវិលទៅរកយុវភាពម្ដងម្កាល ដោយស្លៀកពាក់ដូចកាលពីជួបគ្នាដំបូង រួចនាំគ្នាទៅកន្លែងធ្លាប់មានអនុស្សាវរីយ៍។
២៩. កុំភ្លេចឥទ្ធិពលនៃការថ្នាក់ថ្នមបែបកក់ក្ដៅ ដោយការក្ដិចថ្ពាល់ខ្នាញ់ ថើបថ្ងាស និងអង្អែលសក់ក្បាលថ្នម ដើម្បីជំនួសការអរគុណ។
៣០. ប្រារព្ធទិវាឯកជន ដូចជាថ្ងៃជួបគ្នាដំបូង ថ្ងៃសារភាពប្រាប់ស្នេហ៍ និងខួបអាពាហ៍ពិពាហ៍ជាដើម។
៣១. ពេលចេញទៅបេសកកម្មនៅឆ្ងាយ កុំភ្លេចអំណោយផ្ញើអ្នកនៅផ្ទះ។ កុំខ្មាសអៀននឹងទិញរបស់អាថ៌កំបាំង ដូចជាខោអាវក្នុង ទឹកអប់ ឡាមកោរ ជាដើម ឲ្យគ្នាទៅវិញទៅមក។
៣២. ឧស្សាហ៍ផ្លាស់ប្ដូរបរិយាកាសក្នុងផ្ទះ ដូចជា ប្ដូរកម្រាលពូក ប្ដូរតុកទូ ឬគ្រែដាក់កន្លែងផ្សេងៗខុសពីមុន ដើម្បីឲ្យមានអារម្មណ៍ថា «ផ្ទះចាស់បរិយាកាសថ្មី»។
៣៣. មើលសៀវភៅ តាមដានភាពយន្ត និងចម្រៀងដូចគ្នា ដើម្បីមានរឿងជជែកគ្នាលេងច្រើន។
៣៤. ម្ដងម្កាល ផ្អិបចោលងារជាប្ដីប្រពន្ធមួយរយៈ ហើយសម្ដែងធ្វើជាមិត្តភ័ក្តិ ឬសង្សារគ្នាសាឡើងវិញ ដើម្បីរំឭកដៃគូថា «ទោះជាយូរយ៉ាងណា ក៏យើងនៅតែស្រឡាញ់គ្នាដូចមុន»។
៣៥. នៅពេលចេញទៅចូលរួមពិធីនានា កិច្ចការដូចជា បិតឡេវខោអាវ ពាក់គ្រឿងអលង្ការ និងចងក្រវ៉ាត់ក គួរតែធ្វើឲ្យគ្នាទៅវិញទៅមក។ ស្វាមី ដែលឈរនៅពីក្រោយជួយសិតសក់ និងពាក់ខ្សែកឲ្យភរិយាដែលកំពុងអង្គុយមុខកញ្ចក់នោះ ពិតជាឧត្តមស្វាមីដែលពិបាករកមែន។
៣៦. ដើម្បីឲ្យជាភស្ដុកតាងនៃសម្ព័ន្ធស្នេហាយូរអង្វែង ការចងក្រងឯកសារ រូបថត និងវត្ថុបញ្ចាំចិត្តនានា ហើយទុកនៅកន្លែងមួយដើម្បីបង្ហាញគាត់ក្នុងឱកាសពិសេសពេលក្រោយនោះ នឹងជួយឲ្យអាចបង្ហាញអំពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ចំពោះ៕