យន្តហោះ​ដឹកមនុស្ស១៣៨នាក់​បុក​បង្គោល​ភ្លើង​ខណៈ​ត្រៀម​ចុះចត

 
សារព័ត៌មាន​រុស្ស៊ី RT បាន​បញ្ជាក់ថា យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​រត់​ចុះ​ខុសផ្លូវ ក្រោយ​ហោះ​ទៅបុក​បង្គោល​ភ្លើង​នៅ​ថ្ងៃអាទិត្យ​នេះ។ គេ​រាយការណ៍​ថា​អ្នកដំណើរ​លើ​យន្តហោះ​មាន​ប្រហែលជា ១៣៨នាក់​ប៉ុន្តែ​មិនមាន​របាយការណ៍​មួយ​បញ្ជាក់​ពី​អ្នកដំណើរ​ប៉ុន្មាន​នាក់ របួស​ឬ​ស្លាប់​ឡើយ។ ប៉ុន្តែ​គេ​អះអាងថា​មាន​ត្រឹម​អ្នកដំណើរ​របួសស្រាល​ប៉ុណ្ណោះ​ក្នុង​ឧបទ្ទវ​ ហេតុនេះ។

យន្តហោះ AC624 របស់​ក្រុមហ៊ុន​កាណាដា បាន​ធ្លាក់​ចេញពី​ផ្លូវ​ក្រោយពេល​បុក​ទង្គិច​ជាមួយ​បង្គោល​ភ្លើង ខណៈ​យន្តហោះ​ត្រៀម​ចុះចត​ក្នុង​ព្រលានយន្តហោះ Halifax Stanfield នៅ​ថ្ងៃអាទិត្យ​នេះ។ ក្រោយ​មាន​ព័ត៌មាន​នេះ ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា បានប្រកាស​ទទួលស្គាល់​ថា​ព័​ត៌​មា​នេះ​ជាការ​ពិត។ ប៉ុន្តែ​មិនទាន់មាន​ព៏​ត៌មាន​បញ្ជាក់​ពី​អ្នកដំណើរ​លើ​យន្តហោះ​ឡើយ។ យ៉ាងណាក៏ដោយ យន្តហោះ​ដែល​ធ្លាក់​នេះ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​គេ​ទទួលបាន​ព័ត៌មាន​ថា​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រហែល​ជាង ១៣០នាក់។

គេ​ឃើញ​រូបភាព​ក្រុម​សង្គ្រោះ​ព្យាយាម​ជម្លៀស​អ្នកដំណើរ​ចេញពី​យន្តហោះ ក្រោយ​យន្តហោះ​បុក​បង្គោល​ភ្លើង​និង​ធ្លាក់​ដល់​ដី ហើយ​គេ​អះអាងថា​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​ស្លាប់​ឬ​របួស​ ឡើយ។ ប៉ុន្តែ​មាន​ព័ត៌មាន​ខ្លះ​បញ្ជាក់ថា​មាន​អ្នកដំណើរ​របួស​ច្រើន​នាក់​ប៉ុន្តែ ​មិន​ធ្ងន់ធ្ងរ​ឡើយ។ ក្រោយ​យន្តហោះ​បុក​ទង្គិច​បង្គោល​ភ្លើង អគ្គីសនី​នៅ​ព្រលានយន្តហោះ​ត្រូវបាន​កាត់ផ្តាច់ ដោយ​អ្នកដំណើរ​នៅ​កំពុង​រង់ចាំ​នៅ​ព្រលានយន្តហោះ បាននាំគ្នា​បង្ហោះ​រូបភាព​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ពី​បញ្ហា​នេះ​ ផងដែរ។ 



ប្រភព ថ្មីៗ