១០ក្បាច់ដើម្បីឆក់យកបេះដូងស្រីស្អាត



តើ​ប្រុសៗត្រូវ​ធ្វើអ្វីខ្លះ ដើម្បី​ទាក់ទាញ​ចិត្ត​មនុស្សស្រីបាន? មានវិធី​ច្រើន​ណាស់ ប៉ុន្តែមិន​មាន​​ប្រសិទ្ធិភាពទាំងអស់នោះទេ។ បុរសៗ​មួយចំនួន​មាន​ជំនាញ​ក្នុងរឿង​បែបនេះ។ ពួក​គេដឹង​ថា ការ​ទាក់ទាញ​ចិត្ត​មនុស្សស្រី​មិនមែន​ជា​ការងារ​មួយ​ងាយស្រួល​ឡើយ ប៉ុន្តែ​កាយវិការ​ដែល​ត្រឹមត្រូវ និង​ពាក្យ​សម្តី​ដែល​ត្រឹមត្រូវ​អាច​ទទួល​បាន​លទ្ធផលល្អ។

បញ្ហា​មួយ​ដែល​សំខាន់​ជាងអ្វីៗ​ទាំង​អស់គឺ គោល​បំណង​ពីក្រោយ​ខ្នង។ បេះដូង​ពិត និង​ភាពស្មោះត្រង់​ដែល​បង្ហាញ​តាមពាក្យសម្តី​ពិតប្រាកដ លទ្ធផល​នឹង​ទទួល​បាន​ក្តីសុខ។ តែ​ប្រសិនបើ​ជា​ការ​លាក់បាំង​ភាព​បោកប្រាស់ និង​ភាព​ស្មោះត្រង់ មិនយូរ​មិនឆាប់​ទេ​ការពិត​នឹង​លាតត្រដាង​ចេញមក។

ខាងក្រោមនេះ​ជា​តិចនិច​មួយចំនួន​សម្រាប់​បុរស​ដើម្បី​ទាក់ទាញ​ ចំណាប់អារម្មណ៏​ពី​មនុស្សស្រី។ ប្រហែល​ជាមនុស្សម្នាក់​មិន​អាច​មាន​សមត្ថភាព​ធ្វើរឿង​ទាំងអស់​បាន​ឡើយ ប៉ុន្តែបើ​អាចធ្វើ​បានរឿង​មួយចំនួន​ដោយ​សុភាវធម៌​ក៏អាច​ឆក់បេះដូង​ មនុស្សស្រី​បានដែរ។

១. ស្នាមញញឹម
ស្នាមញញឹម​ស្មោះត្រង់ និង​ធម្មតាពិត​ជាមិន​គួរឲ្យ​ចាប់អារម្មណ៏​ឡើយ។ ប្រសិនបើ​ប្រើកែវ​ភ្នែកគួបផ្សំ​នឹងស្នាមញញឹម គ្មាន​មនុស្សស្រីណា​ដែល​មិននឹក​ឃើញ​ដល់អ្នក​ឡើយ។ វា​នឹង​ជួយ​ឲ្យមនុស្ស ២នាក់មានភាព​ស្និទ្ធិស្នាល​នឹង​គ្នាភ្លាមៗ មាន​ការសន្ទនា និង​ក្លាយ​ជាមិត្តភាព​នឹងគ្នា។ នេះជា​តិចនិច​មួយ​ដែលបុរស​អាចធ្វើបាន​ដើម្បី​ទាក់ទាញ​មនុស្សស្រី។

២. ស្តាប់
តើអ្នក​ណាខ្លះ​ដែល​និយាយចេញ​មក ហើយ​មិន​ចង់ឲ្យ​គេស្តាប់។ គ្មានអ្វីប្រសើរ​ជាង​មនុស្ស​ម្នាក់​កំពុងតែ​យកចិត្តទុក​ដាក់​ស្តាប់ ពេល​អ្នក​កំពុង​តែនិយាយ​ឡើយ។ មនុស្សស្រី​ប្រាកដ​ជាពេញចិត្ត​នឹង​បុរស​ដែល​យកចិត្តទុក​ដាក់​ស្តាប់​ រាល់ពាក្យសម្តី​ដែល​នាង​និយាយ និង​ឲ្យតម្លៃ។

៣. ភាពកំប្លុកកំប្លែង
មនុស្សស្រី​គ្រប់រូបតែងតែ​ចូលចិត្ត​ភាព​កំប្លុក​កំប្លែង។ ភាពកំប្លុកកំប្លែង​អាចជារឿង​មួយ ឬភស្តុតាង​មួយតូចតាច​តែសំខាន់ ប៉ុន្តែប្រសិន​បើវាធ្វើឲ្យ​មនុស្ស​ស្រីសើច ញញឹម នោះវា​អាចជា​រឿង​មួយប្រសើរបំផុត​ដើម្បី​ទាក់ទាញ​ចិត្ត​មនុស្សស្រី។

៤. ចេះលេងសើច
ភាពកំប្លុកកំប្លែង​មិនមែន​ជាអ្វីមួយ​ដែល​មនុស្ស​គ្រប់រូប​ពូកែ​ធ្វើនោះ​ទេ ប៉ុន្តែ​មនុស្សម្នាក់​ដែលអាចនាំ​យក​នូវ​ស្នាមញញឹម និង​ភាព​សើចសប្បាយ​រីករាយ​បាន​ដោយ​ការលេង​សើច។ វា​ជារឿងមួយ​ដែល​បុរស​អាចធ្វើបាន​ដោយ​ការ​សើច​សប្បាយ​រីករាយ។ បុរសម្នាក់​ដែល​អាច​សើច អាចឆក់​យកបេះដូង​របស់​មនុស្សស្រី​បាន។

៥. ចេះមេត្តា​ករុណា
មនុស្សស្រី​ភាគច្រើន​ជួបបុរស​ដែល​គ្មានមេត្តា ប៉ុន្តែនៅ​ពេលនាង​បានជួបនឹង​បុរសដែល​មានចិត្ត​មេត្តាករុណា ធ្វើឲ្យ​នាង​អារម្មណ៏​ពេញចិត្ត។ ប៉ុន្តែ​ត្រូវ​ចាំថា រឿងល្អៗ​កើតឡើង​តែ​ចំពោះចិត្ត​មេត្តាករុណា​ដែល​ចេញ​ពីបេះដូង​តែប៉ុណ្ណោះ។ ប្រសិនបើ​វាគ្រាន់​តែធ្វើឡើង ដើម្បី​ទាក់ទាញ​តែចិត្តមនុស្សស្រី​តែម្យ៉ាង​នោះ វានឹង​មិន​បាន​យូរឡើយ។

៦. បង្ហាញ​នូវការចេះយល់ចិត្ត
ប្រសិនបើបុរស​អាចមើលដឹង​ពីភាពតានតឹង​ក្នុងចិត្ត​របស់មនុស្សស្រី គាត់អាច​ជួយដល់​នាងបាន។ គាត់​ក៏អាចធ្វើ​ឲ្យមនុស្សស្រី​ម្នាក់​ដឹងថា គាត់យល់​ពីចិត្ត​របស់នាង យល់​ពីគំនិត និង​អារម្មណ៏​របស់​នាង។ នៅពេល​មនុស្សស្រី​បាន​ជួបនឹងបុរស​ដែលចេះ​យល់ពីចិត្ត​របស់នាង តើមាន​មូលហេតុអ្វី​ទៀត​ធ្វើឲ្យនាង​មិន​ចាប់អារម្មណ៏​នឹងបុរសម្នាក់​នោះ?

៧. ការសរសើរ
តើអ្នកណាខ្លះ​មិនចូលចិត្ត​ការសរសើរ? ហើយតើ​មនុស្សស្រី​ណាមិនចូលចិត្ត​បុរសនិយាយល្អ​ពីនាង​នោះ? វាអាច​ជារូបរាង​របស់​នាង, ការងារ​របស់នាង, ជម្រើស​របស់នាង, ឥរិយាបថ​របស់​នាង វាអាច​ជាអ្វីៗ​ជាច្រើនផ្សេង​ទៀត។ ហើយពាក្យ​សម្តីល្អៗ​តែងតែ​នាំមក​នូវ​ស្នាមញញឹម។

៨. ចងចាំឈ្មោះ
បុរសជាច្រើន​តែងតែ​មិនសូវចងចាំ​ឈ្មោះឡើយ។ ដូច្នេះប្រសិនបើ​បុរស​ចង់ទាក់ទាញ​ចិត្ត​មនុស្ស​ស្រីបាន គាត់​គួរតែចេះចង​ចាំឈ្មោះ​ឲ្យបាន​ល្អ។ ការ​ចងចាំឈ្មោះ​របស់​មិត្តភក្តិ, សាច់​ញាតិ និងមិត្ត​រួមការងារ​បង្ហាញ​ថា បុរសម្នាក់​នេះ​មាន​ការព្រួយបារម្ភ​ពីមនុស្សស្រី និង​ជីវិត​របស់នាង។ វានឹង​ធ្វើឲ្យ​បេះដូង​របស់​មនុស្សស្រី​មានក្តីសុខ។

៩. ចងចាំ​កាលបរិច្ឆេទ
នេះជារឿង​មួយ​ដែលបុរស​មិនចាំទាល់​តែសោះ។ ប៉ុន្តែប្រសិនបើ​បុរសម្នាក់​ចេះចងចាំ​ពីថ្ងៃខួបកំណើត និង​បុណ្យខួប គាត់​ប្រាកដ​ជាធ្វើឲ្យ​មនុស្សស្រី​មាន​ការភ្ញាក់​ផ្អើល, មាន​ក្តីសុខ។

១០. ទទួលស្គាល់រឿងឆ្កួតៗ
ការបោះបង់​ភាពច​ចេសរឹងរូស, ទទួលស្គាល់​កំហុស និងការសុំទោស​ជាការងារ​មួយ​មិនងាយស្រួល​ឡើយ។

ប្រសិនបើ​បុរសស្ថិត​ក្នុងស្ថានភាព​ដូចខាង​លើ ហើយត្រូវការ​ចំណាប់អារម្មណ៏​ពីមនុស្សស្រី សំខាន់គាត់​ត្រូវ​ទទួលស្គាល់​រឿងឆ្កួតៗ​របស់គាត់​ទាំង​អស់នោះ។ គ្មាន​មនុស្សស្រី​ណា​អាច​អត់ទ្រាំ​នឹងរឿង​បែបនេះ​បានឡើយ។
វាអា​ចជាស្នេហា​ថ្មីថ្មោង ឬ​ជាស្នេហា​យូរអង្វែង​មកហើយ បុរស​ម្នាក់​តែងតែ​ចង់​ឲ្យគូស្នេហ៏​របស់គាត់​ចាប់​អារម្មណ៏​នឹងគាត់។ តិចនិច​ជាច្រើន​ដែល​បុរសៗធ្វើ ដើម្បី​ទាក់ទាញ​ចិត្ត​មនុស្សស្រី​អាច​ត្រូវ​បានចាត់​ជាផ្នែកៗ ប៉ុន្តែ​ប្រតិបត្តិការ​អាចមាន​ភាពខុស​ប្លែកគ្នា។ តិចនិច​គ្រប់យ៉ាង​អាស្រ័យ​លើអារម្មណ៏​ស្មោះត្រង់​ភ្ជាប់នឹង​កាយវិការ៕

ប្រភព : មង្គលការ