តើអ្នកដឹងទេថា រឿងអ្វីខ្លះដែលស្វាមីចង់បានពីភរិយារបស់ខ្លួន?
បើទោះបីជាស្វាមីចង់បានអ្វីមួយ ពួកគេនឹងមិននិយាយ
ហើយក៏មមិនងាយបង្ហាញចេញមកឡើយ។
ប៉ុន្តែប្រសិនបើភរិយាបានយល់ពីអារម្មណ៍របស់គាត់
ហើយធ្វើតាមតម្រូវការ នោះស្វាមីរបស់អ្នកនឹងមានអារម្មណ៏រីករាយ។
នៅពេលជំនឿ និងទំនុកចិត្តរបស់ស្វាមីមានការច្រើនឡើង ហើយនៅពេលគាត់ទទួលបានសុភមង្គលគ្រប់យ៉ាងពីក្នុងផ្ទះ នោះគាត់នឹងខិតខំប្រឹងប្រែងដើម្បីភរិយា និងគ្រួសាររបស់គាត់។ នេះហើយជាវិធីដែលប្រសើរបំផុត ដើម្បីបង្កើតសក្តានុពលដល់ស្វាមី។ ជាពិសេសនៅពេលភរិយានិយាយជាមនុស្សចេះស្តាប់ហេតុផល និងចេះជួយយកអាសារគ្នា ស្វាមីនឹងច្បាស់ជាគ្មានចិត្តបែកឆ្វេងនោះទេ។
ដូច្នេះត្រូវព្យាយាមយល់ពីតម្រូវការខាងក្នុងចិត្តរបស់ស្វាមី។ មិនថាអ្នកជឿ ឬមិនជឿឡើយ ការពិត រាល់គ្រប់ពាក្យសម្តីដែលភរិយានិយាយចេញមក និងគ្រប់ជំហ៊ានដែលភរិយាបានធ្វើ វាជះឥទ្ធិពលដល់ស្វាមីយ៉ាងខ្លាំង។ នេះជាហេតុសំខាន់ដែលត្រូវបន្ទន់សម្លេងរបស់អ្នក ព្រោះអាចផ្តល់សេរីភាពដល់ស្វាមីរបស់អ្នក។
តើរឿងអ្វីខ្លះ ដែលស្វាមីចង់បានពីភរិយា?
ការថ្នាក់ថ្នម និងផ្តល់កំលាំងចិត្ត
បើទោះបីជាស្វាមីមិនសារភាពដោយបើកចំហរក៏ពិតមែន តែការចេះថ្នាក់ថ្នមឲ្យកំលាំងចិត្តនៅពេលពួកគាត់ធ្វើអ្វីមួយបាន ជោគជ័យ ជាតម្រូវការមួយរបស់ស្វាមី។ ពួកគាត់ត្រូវការការលើកទឹកចិត្ត និងការជម្រុញទឹកចិត្តពីមនុស្សដែលខ្លួនស្រឡាញ់។ បើទោះបីជាពួកគាត់មានភាពខ្លាំងពីមជ្ឈដ្ឋានខាងក្រៅក៏ដោយ តែជីវិតគ្មានការជម្រុញទឹកចិត្តនឹងធ្វើឲ្យពួកគាត់ធ្លាក់ ចុះយ៉ាងឆាប់រហ័ស។
ការប្រើសំដីទន់ភ្លន់
នៅពេលអ្នកចេះប្រើសំដីទន់ភ្លន់ចំពោះស្វាមីរបស់អ្នក គាត់រឹតតែពេញចិត្តអ្នកកាន់តែខ្លាំង។ បុរសៗចូលចិត្តអារម្មណ៏ទាក់ទាញ។ មានតែមនុស្សស្រីម្នាក់គត់ដែលអាចធ្វើឲ្យបុរសមានអារម្មណ៏ទាក់ទាញ ហើយការប្រើសំដីគួរឲ្យចង់ស្តាប់ជាវិធីប្រសើរបំផុតដើម្បីធ្វើរឿង នេះបាន។
ទទួលយកគំនិតរបស់គាត់
នៅពេលអ្នកចង់បានគំនិតមួយ រឿងទី១ដែលត្រូវធ្វើគឺសាកសួរស្វាមីរបស់អ្នក។ គាត់នឹងក្លាយជាបុរសវៃឆ្លាតម្នាក់ ហើយចាប់ផ្តើមផ្តល់គំនិតរបស់គាត់ដល់អ្នក។
ចាត់ទុកគាត់ដូចជាវីរបុរស
ប្រសិនបើអ្នកមិនចាត់ទុកស្វាមីរបស់អ្នកជាវីរបុរសទេនោះ តើអ្នកណានឹងចាត់ទុកគាត់ទៅ? ធ្វើបែបនេះឲ្យបានញឹកញាប់ គាត់ប្រាកដជាពេញចិត្តនឹងក្លាយជាវីរបុរសនៅក្នុងកែវភ្នែករបស់ភរិយា និងកូនៗរបស់គាត់។
ទទួលយកជំនួយរបស់គាត់
រឿងពិបាកៗមួយចំនួនត្រូវបានកាន់កាប់ដោយមនុស្សប្រុស។ បើទោះបីជាអ្នកអាចធ្វើវាបានក៏ដោយ គួរតែទទួលយកជំនួយពីស្វាមីរបស់អ្នក ព្រោះធ្វើឲ្យគាត់នឹងមានអារម្មណ៏ថាជាបុរសម្នាក់អាចជួយកិច្ចការរបស់ ភរិយាបាន។ ត្រូវចេះរក្សាក្តីសុខ និងសុភមង្គលរបស់ស្វាមី៕