Samsung កំពុង​​ផ្ដាច់​ខ្លួន​ពី Android ដោយ​ប្រើ​អាវុធ​ស្មាតហ្វូន​ Samsung Z



ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េខាងត្បូង Samsung បាន​ធ្វើ​តេស្ដ​សាកល្បង​លើ​ទូរសព្ទ​គំរូ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ ប្រតិបត្តិការ Tizen របស់​ Samsung ផ្ទាល់​ខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​​មក​ហើយ។ ឥឡូវ​នេះ Samsung បាន​ប្រកាស​ចេញ Samsung Z មាន Tizen OS ស្អែក​នេះ។
 Samsung Z ជា​ទ័ព​ស្រួច​សាក​កម្លាំង​ដំបូង​ផ្ដាច់​ខ្លួន​ចេញ​ពី Android OS ដើម្បី​ដឹង​ពី​ប្រជាប្រិយភាព​របស់ Tizen OS។ បើ​សិន​ Samsung Z ជោគជ័យ​មែន​នោះ គេ​រំពឹង​ថា Samsung នឹង​បន្ត​អភិវឌ្ឍ​ OS ផ្ទាល់​ខ្លួន​យ៉ាង​យ៉ាប់​ដៃ​ទៀត ដើម្បី​ឯករាជ្យ​ដោយ​ខ្លួន​ឯង បើ​ទោះ​ជា Tizen OS រួម​ដៃ​សហការ​ជាមួយ​ Intel ក៏​ដោយ។

ស្មាតហ្វូន​ឯកា​មួយ​នេះ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​គួរ​សម​ដែរ៖
- អេក្រង់ ៤,៨​អ៊ីញ ប្រភេទ AMOLED 720p HD display
- CPU ប្រភេទ quad-core ល្បឿន 2.3GHz
- RAM ទំហំ 2GB
- កាមេរ៉ា 8MP
- ប្រព័ន្ធ​ប្រតិបត្តិការ Tizen 2.2.1
- ប្រព័ន្ធ​បណ្ដាញ LTE
- ម៉ាស៊ីន​ទំហំ 16GB
- មាន sensor វាស់​ស្ទង់​អត្រា​ចង្វាក់​បេះដូង និង​បច្ចេកទេស​ស្កេន​ក្រយៅ​ដៃ
- ពណ៌​ខ្មៅ និង​មាស
Samsung Z នឹង​បង្ហាញ​ខ្លួន​ស្អែក​នេះ​ក្នុង​​សន្និសីទ Tizen developer នៅ San Francisco ៕