រព័ន្ធប្រតិបត្តិការទូរសព្ទ (mobile OS) របស់ Google
មកដល់ពេលនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយក្ដាប់ចំណែកទីផ្សារ
បានច្រើនជាងគេធៀបនឹង mobile OS ដទៃទូទាំងពិភពលោក។ Android
បានជោគជ័យបែបនេះមិនភ្លេចទេចំពោះបុគ្គលដ៏ឆ្នើមមួយរួបគឺលោក
Andy Rubin ដែលបានដឹកនាំ Android Inc
និងខិតខំអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការប្រភេទ Open Source នេះតាំងពី
Android ចាប់បដិសន្ធិនៅខែតុលា ឆ្នាំ២០០៣
រហូតល្បីរន្ទឺដូចសព្វថ្ងៃ។
លោក Ant Rubin គឺជាសហស្ថាបនិក
និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនចំនួនពីរ គឺ Android Inc
និងក្រុមហ៊ុនឌីហ្សាញ Hardware-Software និងសេវាកម្មសម្រាប់ទូរសព្ទ
Danger Inc។ សព្វថ្ងៃលោកមានប៉ាតង់បច្ចេកវិទ្យាផ្ទាល់ខ្លួនទាំង
១៧ប៉ាតង់។
នៅឆ្នាំ២០០៥ Google បានទិញក្រុមហ៊ុន Andriod Inc
ហើយលោក Andy Rubin ក៏ទទួលបានតំណែងជានាយក mobile platform ផ្នែក
Mobile and Digital Content របស់ Google។ តែក្រោយមកនៅថ្ងៃទី ១៣
ខែមីនា ឆ្នាំ២០១៣ លោក Sunar Pichai ក៏ទទួលតំណែងជំនួសលោក Andy Rubin
ហើយលោកក៏ទៅកាន់គម្រោងថ្មីមួយផ្សេងទៀតក្នុងក្រុមហ៊ុន Google
ដដែល។ មកដល់ខែធ្នូ ឆ្នាំ២០១៣ លោក Rubin
បានទទួលគ្រប់គ្រងលើការអភិវឌ្ឍបច្ចេកវិទ្យា robot របស់ Google
ដែលមានការរួមសហការជាមួយក្រុមហ៊ុនឯកទេសខាងរូបយន្ត Boston
Dynamics ដែល Google ទិញយក។
ក្នុងឆ្នាំ២០០៣ មុនពេល Android Inc រួមបញ្ចូលជាមួយ Google លោក Rubin
បានបញ្ចេញទស្សនៈយល់ឃើញរបស់ខ្លួនប្រាប់ដល់សារព័ត៌មាន Business Week
ថា៖ “Google Inc មានសក្ដានុពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ device
ជាទូរសព្ទមុខងារឆ្លាតវៃដើម្បីបំពេញតាមលក្ខខណ្ឌចង់បានរបស់អ្នក
ប្រើ។ បើមនុស្សងាកមកគាំទ្រ Android ខ្លាំង
នោះក្រុមហ៊ុននឹងអភវឌ្ឍទាំង mobile OS និង device
បញ្ចូលគ្នាដើម្បីបំពេញតាមតម្រូវការអ្នកប្រើ”។