នៅពេលដែល Microsoft ទិញយកអាជីវកម្មទូរសព្ទដៃរបស់ Nokia រួចមក Microsoft ក៏បន្តគ្រប់គ្រងទូរសព្ទដើរដោយ Android ថ្មីរបស់ Nokia គឺ Nokia X និង Nokia XL ស្របពេលដែលគេគ្រប់គ្នាគិតថា វាជាទូរសព្ទ Android ចុងក្រោយបង្អស់របស់ Microsoft ព្រោះម៉ូដែលនេះទើបតែមានលើទីផ្សារមិនបានប៉ុន្មានផង។
ប៉ុន្តែ ថ្ងៃនេះមានពាក្យចចាមអារ៉ាមលេចចេញថា Microsoft កំពុងធ្វើការលើទូរសព្ទ Android មួយទៀត គឺ Nokia X2 អ្នកបន្តវេនពី Nokia X នៅក្នុងយុទ្ធសាស្ត្រវាយលុកដណ្ដើមទីផ្សារស្មាតហ្វូន និង tablet ។
អេក្រង់ ៤,៣ អ៊ីញជាមួយនឹង resolution 800 x 405
- CPU ប្រភេទ dual core ឈ្មោះ Snapdragon 200 មានល្បឿន 1.2GHz
- 1GB RAM
- Storage Memory 4GB
- កាមេរ៉ាមុខ 0.3MP និងកាមេរ៉ាក្រោយ 5MP
- ប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean ៕