បន្ទាប់ពីព័ត៌មានលេចឮក្រៅផ្លូវការពីកិច្ចព្រមព្រៀងទិញលក់រវាង Apple និង Beats អស់រយៈពេលប៉ុន្មានសប្ដាហ៍នេះ Apple បានបញ្ជាក់កាលពីយប់មិញនេះថា ខ្លួនសម្រេចបានកិច្ចព្រមព្រៀងទិញ Beats Electronics និង Beats Music ក្នុងតម្លៃ ៣ ពាន់លានដុល្លារ។
អានអត្ថបទ៖ ដំណឹងល្អសម្រាប់អ្នកប្រើ iPhone/iPad! Apple ជិតទិញបាន Beats Music
នេះគឺជាកិច្ចព្រមព្រៀងធំបំផុតមិនធ្លាប់មានរបស់ Apple ដោយ ២,៦ពាន់លានដុល្លារនឹងត្រូវបង់ភ្លាមៗ ហើយ៤០០ លានដុល្លារផ្សេងទៀត នឹងត្រូវបង់បណ្ដាក់តាមពេលកំណត់ណាមួយ។
Apple ក៏បានប្រកាសថា សហស្ថាបនិក Beats គឺ Jimmy Iovine និង Dr. Dre នឹងចូលរួមបម្រើ Apple បន្ទាប់ពីពួកគេទាំងពីរនាក់សម្រេចលក់ពាណិជ្ជកម្មនេះ។ Beats ល្បីល្បាញដាច់គេលើលោកដោយសារកាសស្ដាប់ទៅងំពីរោះគ្មានគូប្រៀបទាំង speaker និង audio software ហើយកាលពីខែមករាកន្លងទៅនេះ Beats បានបន្ថែមសេវាតន្ត្រីលើអនឡាញ Beats Music ទៀត។
ចាប់ពីពេលនេះតទៅ រាល់អាជីវកម្ម និងសេវាកម្ម Beats Music គឺស្ថិតក្រោមការគ្រប់គ្រងរបស់ Apple។
អានអត្ថបទ៖ Beat pro ស្ដាប់ចម្រៀងតាមកាសដូចស្ដាប់ក្នុងស្ទូឌីយោ
ប៉ុន្តែ គេមិនទាន់ដឹងថា ស្ថាបនិក Beats ទាំងពីររូបនេះនឹងមានតំណែងអ្វីនោះឡើយ ស្របពេលដែលសារព័ត៌មាន The Wall Street Journal ចេញផ្សាយថា ពួកគេនឹងធ្វើការងារលើគម្រោងពិសេសៗ។
Apple ត្រូវគេរំពឹងថានឹងបញ្ចូលបច្ចេកវិទ្យាតន្ត្រី Beats ទៅលើកាស, iPhone ស៊េរីក្រោយៗ និង Apple TV ៕