ជា
ធម្មតានៅពេលដែលយើងចង់ចូលទៅកាន់គេហទំព័រមួយ យើងត្រូវបើក
Browser រួចវាយអាសយដ្ឋានគេហទំព័រដែលអ្នកចង់ចូលទៅកាន់
ដែលស៊ីពេលយូរគ្រាន់បើដែរ។
ដើម្បីឲ្យការប្រើប្រាស់របស់អ្នកកាន់តែងាយស្រួល
គឺអ្នកគួរតែបង្កើត Shortcut គេហទំព័រ ដូច្នេះរាល់ពេលបើក
អ្នកគ្រាន់តែចុចលើ Shortcut
វានឹងនាំអ្នកទៅកាន់គេហទំព័រនោះតែម្ដង។
ខាងក្រោមគឺជាវិធីសាស្ត្រងាយៗដើម្បីបង្កើតShortcutនៃគេហទំព័រ
ផ្សេងៗ៖
១.សម្រាប់ទូរសព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS
-ជាដំបូង ចូលទៅកាន់ Safari ដែលមានស្រាប់ក្នុងទូរសព្ទរបស់អ្នក

-រួចចូលទៅកាន់គេហទំព័រដែលអ្នកចង់ដាក់ Shortcut ឲ្យ។ ឧ. news.sabay.com.kh

-បន្ទាប់មកចុចប៊ូតុង Share ដែលស្ថិតនៅចំកណ្ដាល (មើលរូប)

-នៅពេលនោះនឹងមានលោតផ្ទាំងមួយចេញមក ហើយចុចយកពាក្យ Add To Home Screen

-បន្ទាប់មកអ្នកត្រូវវាយឈ្មោះ Shortcut សម្រាប់តំណាង រួចចុចប៊ូតុង Add នោះជាការស្រេច។ Shortcut ដែលមានរាងជា App នឹងលោតទៅលើ Home Screen នៃទូរសព្ទរបស់អ្នកមិនខាន។ ចង់បើកវិបសាយ គ្រាន់តែចុចលើ Shortcut នោះនឹងនាំអ្នកទៅដល់គេហទំព័រនោះភ្លាម។

២.សម្រាប់ទូរសព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android
-ជាដំបូងចូលទៅកាន់ Internet ដែលមានស្រាប់ក្នុងទូរសព្ទរបស់អ្នក

-រួចបើកគេហទំព័រដែលអ្នកចង់ដាក់ Shortcut ឲ្យ។ ឧ. news.sabay.com.kh

-រួចចុចប៊ូតុងដូចរូបខាងក្រោម ហើយរើសយកពាក្យ Add shortcut on home screen នោះជាការស្រេច

-ក្នុងករណីមិនឃើញប៊ូតុងដូចរូបខាងលើនោះទេ សូមចុចប៊ូតុង Option (ខាងក្រោមផ្នែកខាងឆ្វេង) ហើយជ្រើសរើស Save to Bookmarks
-បន្ទាប់មកទៀត ចុចចូលទៅ Bookmarks ហើយចុចត្រង់វិបសាយដែលអ្នកចង់បង្កើត Shortcut នោះឲ្យយូរ នោះផ្ទាំងមួយនឹងលេចចេញមកឲ្យអ្នករើស រួចជ្រើសយកពាក្យ Add shortcut on home screen នោះជាការស្រេច៕
ដោយ sabay.com.kh
អត្ថបទ៖ ហៃ សុខហេង
ប្រភព៖ pcadvisor, alltechtricks